អ្នកពន្ធ ស្តេវេនសុន គឺជាអ្នកនិពន្ធជនជាតិស្កុតឡេន ដែលបានសរសេរស្នាដៃអក្សរសាស្ត្រដ៏ល្បីល្បាញជាច្រើនរួមទាំងប្រលោមលោករឿង កោះកំណប់ ( Treasure Island )និងវេជ្ជបណ្ឌិតចេកគីល( Doctor Jekyll )និងរឿងលោកហ៊ីត(Mr. Hyde)។ លោកស្តេវេនសុនត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះស្មារតីប្រយុទ្ធនឹងជំងឺរបស់លោកគឺរោគចិត្តហើយអប់រំខ្លួនបានវិញទទួលយកនូវភាពក្ដីរីករាយ និងភាពក្លាហាន ហើយប្រពន្ធរបស់លោកស្តេវេនសុន គឺជាអ្នកដែលផ្តល់ថាមពល និងការបំផុសគំនិតឱ្យលោកសរសេររឿងរ៉ាវយ៉ាងច្រើន។
ក្នុងរយៈពេលប្រហែល១៧ឆ្នាំ លោកស្តេវេនសុន សរសេរសៀវភៅប្រលោមលោក ចំនួន៧ចំណងជើងកំណាព្យ បែបទេវកថាចំនួន៨ចំណងជើង រឿងព្រេងនិទាននៅសមុទ្រខាងត្បូងចំនួនពីរ។ បន្ទាប់មកទៀតគឺប្រលោមលោកប្រវត្តិសាស្រ្តសៀវភៅប្រវត្តិសាស្រ្តនយោបាយមួយចំនួនទៀត។ ឯកសារត្រូវបានបោះពុម្ពបន្ទាប់ពីការស្លាប់របស់លោក។ និយាយទៅការសរសេររបស់លោកផ្តោតលើរឿងខ្លី ប្រលោមលោក កំណាព្យនិងអត្ថបទខ្លីៗ ។
ជីវិតរបស់អ្នកនិពន្ធ ស្តេវេនសុន
លោក កើតនៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ១៨៥០អ៊ីឌីនប៊ឺក(Edinburgh)ប្រទេសស្កុតឡែន ។ ឪពុករបស់លោកឈ្មោះថូម៉ាស់ ស្តេវេនសុន( Thomas Stevenson )(១៨១៨-១៨៨៧)គឺជាវិស្វករបង្គោលភ្លើងហ្វា ឈានមុខគេនៅសម័យនោះ ហើយម្តាយឈ្មោះ
ម៉ាហ្គារ៉ែល អ៊ីសាបែតឡា(Margaret Isabella) នាមត្រកូលមុនពេលរៀបការគឺនាងបាលហ្វូល( Balfour)ឆ្នាំកំណើត១៨២៩-១៨៩៧)។ លោកអ្នកនិពន្ធត្រូវបានគេដាក់ឈ្មោះថារ៉ូប៊ឺត ឡេវីស បាហ្វូល ស្តេវេសុន(Robert Lewis Balfour Stevenson)។ បើនិយាយអំពីឈ្មោះព្រោះលោកមានអាយុ១៨ឆ្នាំលោកត្រូវបានប្តូរអក្ខរាវិរុទ្ធនៃ “Lewis” ទៅ “Louis” ហើយគាត់បានទម្លាក់ “Balfour” នៅឆ្នាំ១៨៧៣ ។ លើសពីការសរសេរលោកមានការងារជាអ្នករចនាបង្គោលភ្លើងហ្វារ (បង្គោលភ្លើងធំ)គឺជាអាជីពមួយដែលបានបន្តពីឪពុកដល់កូនក្នុងគ្រួសារឪពុក។ មរតកការងារនេះគឺជីតាលោកគឺជាវិស្វករបង្គោល
ភ្លើងហ្វារ ដូចជាពូរបស់លោកដែរ។
លោកចូលសាលារៀននៅអាយុ ៧ ឬ ៨ ឆ្នាំ ប៉ុន្តែមុនពេលគាត់រៀនអាន គាត់ចូលចិត្តនិទានរឿង សុំឱ្យម្តាយ ឬគិលានុបដ្ឋាយិការបស់គាត់សរសេរវាឱ្យគាត់ ហើយក្រោយមកគាត់ចាប់ផ្តើមសរសេររឿងដោយខ្លួនឯងពេលលោកធំពេញវ័យ។ មិនយូរប៉ុន្មាន ក្មេងប្រុសនេះបានបង្ហាញពីក្តីស្រមៃរបស់ខ្លួនក្នុងការសរសេរ និងបង្រៀនខ្លួនឯងអំពីវិជ្ជាជីវៈអក្សរសាស្ត្រ ដោយធ្វើតាមគំរូជាច្រើននៅក្នុងសុភាសិត សម័យនោះ។ ឪពុករបស់លោកមានមោទនភាពយ៉ាងខ្លាំង ដោយរូបគាត់ផ្ទាល់ធ្លាប់សរសេរនៅពេលទំនេររបស់លោក ប៉ុន្តែឪពុករបស់លោកបានរកឃើញសាត្រាស្លឹករឹត ហើយបានប្រាប់លោកថា«ឈប់សរសេររឿងគ្មានប្រយោជន៍ ហើយផ្តោតលើអ្វីដែលមានប្រយោជន៍ជាងនេះទៅ»។
អាជីពរបស់អ្នកនិពន្ធ
ឪពុករបស់លោកបានគាំទ្រអាជីពការសរសេររបស់កូនប្រុសខ្លួន នៅពេលដែលលោកបានចំណាយប្រាក់សម្រាប់ការបោះពុម្ពលើកដំបូងរបស់កូនប្រុសគាត់ នៅពេលគាត់មានអាយុ១៦ឆ្នាំ សៀវភៅមួយក្បាលដែលមានឈ្មោះថា The Pentland Rising: A Page of History១៦៦៦។ វាជាសៀវភៅប្រវត្តិសាស្ត្រដែលបង្ហាញពីការបះបោរនៅប្រទេសស្កុតឡេនត្រូវបានបោះពុម្ពនៅឆ្នាំ ១៨៦៦។
ពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យលោកបានសិក្សាផ្នែកច្បាប់ ទោះបីជាការសិក្សាច្បាប់មានឥទ្ធិពលលើអាជីពអក្សរសាស្ត្រក៏ដោយ ក៏គាត់មិនដែលអនុវត្តច្បាប់ដែរ។ លោកបានលះបង់កម្លាំងកាយចិត្តទាំងអស់ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ និងការសរសេរនិងចងក្រងឯកសារដោយខ្លួនឯង។ ពេលខ្លះសុខភាពមិនអំណោយផលល្អ តែពេលសុខភាពលោកប្រសើរ លោកបន្តកិច្ចការជាបន្តទៀត។
ឱកាសមួយនោះលោកបានចូលរួមយ៉ាងសកម្មក្នុងជីវិតអក្សរសាស្ត្រទីក្រុងឡុងដ៍ ដោយបានស្គាល់អ្នកនិពន្ធជាច្រើននៅសម័យនោះ រួមមាន Andrew Lang, Edmund Gosse និង Leslie Stephen ដែលជានិពន្ធនាយកនៃទស្សនាវដ្តី Cornhill ដែលចាប់អារម្មណ៍លើការងារជីពរបស់លោក ស្តេវេនសុន។
មានអត្ថបទរបស់លោកជាផ្លូវការបានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Portfolio ក្នុងឆ្នាំ ១៨៧៣ ហើយនៅឆ្នាំ១៨៧៤ មានអត្ថបទល្អមួយទៀត។ នៅក្នុងទស្សនាវដ្តី Macmillan ការពិនិត្យឡើងវិញនៃបទចម្រៀង Lord Lytton’s Song of Fables បានបង្ហាញខ្លួននៅក្នុង Fortnightly ហើយការរួមចំណែកដំបូងរបស់គាត់ (នៅលើ Victor Hugo) បានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Cornhill ។ កែសម្រួលដោយ លោក ឡេសលី ស្តេផេន(Leslie Stephen)។
កម្រងអត្ថបទមាស
គាត់បានផ្តល់ដំបូន្មានដើម្បីរក្សាអាកប្បកិរិយាវិជ្ជមានដូចខាងក្រោមនេះ ៖
- តើអ្នកសប្បាយចិត្តឬអត់គឺអាស្រ័យលើអ្នកសម្រេចចិត្ត។រៀនស្វែងរកភាពរីករាយក្នុងជីវិតសាមញ្ញៗ។
- ផ្លាស់ប្តូរស្ថានភាពរបស់អ្នក។ គ្មាននរណាម្នាក់ជាម្ចាស់អ្វីៗទាំងអស់នោះទេ ហើយមនុស្សគ្រប់រូបត្រូវជួបប្រទះនូវភាពរីករាយ និងទុក្ខព្រួយនៅក្នុងជីវិត។ អាថ៌កំបាំងនៅទីនេះគឺធ្វើឱ្យស្នាមញញឹមរបស់អ្នកស្រស់ថ្លាជាងទឹកនេត្រាដែលបានហូរ។
- កុំយកបញ្ហាស្មុកស្មាញមកដាក់ខ្លួច្រើនពេក។ កុំមានអារម្មណ៍ព្យាយាមគេចវេសពីហានិភ័យ ប៉ុន្តែវាបានកើតឡើងចំពោះ
អ្នកក៏ដដូចជាអ្នកទៃដែរ។ - អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ ដូច្នេះកុំឲ្យមានការរិះគន់ធ្វើឲ្យអ្នកពិបាកចិត្ត។
- កុំឱ្យអ្នកដទៃកំណត់គោលដៅជីវិតរបស់អ្នក។ ចូរអ្នកធ្វើវាដោយខ្លួនឯង។
- ធ្វើអ្វីដែលអ្នកចូលចិត្ត ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមិនជំពាក់បំណុលគេ។
- កុំនាំគ្រោះមហន្តរាយមកលើខ្លួនអ្នកព្រោះវាជា«បំណុលនិម្មិត»វារមែងកើតជារឿយៗពិបាកទ្រាំជាងបំណុលពិតប្រាកដ។
- ការស្អប់គឺជាថ្នាំពុលដល់ព្រលឹង ដូច្នេះកុំ«ចិញ្ចឹមការស្អប់» ការច្រណែន ការស្អប់ និន្ទាព្យាបាត។
- ធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯងជាច្រើន។ ប្រសិនបើអ្នកមិនអាចធ្វើដំណើរបាន សូមពិនិត្យមើលអតីកាលតើយើងបានធ្វើអី្វខ្លះ។
- ចូរកុំសោកសៅនិងស្តាយស្រណោះអីលើការខ្ជះខ្ជាយពេលវេលាលើការឈឺចាប់ឬកំហុស។កុំប្រែខ្លួន អ្នកទៅជាមនុស្សដែលមនោសញ្ចេតនាខ្លាំងរហូតអ្នកមិនអាចយកឈ្នះការឈឺចាប់លើខ្លួនឯង។
- សូមជួយអ្នកដែលមិនសូវមានសំណាងជាងអ្នកឱ្យអស់ពីសមត្ថភាព។
- សូមធ្វើខ្លួនឯងជាមនុស្សវល់។ ពីព្រោះមនុស្សរវល់គ្មានពេលសោកសៅទេ៕